(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាកម្រងរូបភាពដូចខាងក្រោម៖

១៖ មូលដ្ឋានពីរកន្លែងរបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco រងការវាយប្រហារដោយយន្តហោះដ្រូន ដែលជាស្នាដៃក្រុម Houthi នៅយ៉េមែន

 

 

២៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ប្រើកែវយឺត Hubble ផ្តិតយករូបភាពថ្មីនៃភពសៅរ៍ ព្រមទាំងខ្សែក្រវាត់របស់វា

 

 

៣៖ លោក ឌូតឺតេ ជំរុញប្រជាជនហ្វីលីពីនឲ្យបាញ់មន្រ្តីដែលពុករលួយដើម្បីឲ្យរាងចាល ប៉ុន្តែកុំឲ្យដល់ថ្នាក់បាត់បង់ជីវិត

 

 

៤៖ លោក ដូណាល់ ត្រាំ ថាស្ម័គ្រចិត្តជួបចរចានុយក្លេអ៊ែរឡើងវិញជាមួយ លោក គីម ជុងអ៊ុន

 

 

៥៖ មេបាតុករហុងកុងកំពុងនៅទីក្រុងញូយ៉ក ដើម្បីស្វែងរកការគាំទ្រពីលោក ដូណាល់ ត្រាំ និងសភាអាមេរិក

 

 

៦៖ ប្រទេសថៃកំពុងប្រឈមមុខគ្រោះទឹកជំនន់កាន់តែធ្ងន់ធ្ងរ ខណៈមនុស្សស្លាប់កើនដល់៣០នាក់

 

 

៧៖ អាមេរិកចល័តនាវាពិឃាតមួយគ្រឿងឆ្លងកាត់ក្បែរប្រជុំកោះមានជម្លោះ នៅសមុទ្រចិនខាងត្បូង