(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមអ្នកវិទ្យាសាស្ត្រចិន និងកាណាដា សហការគ្នារកឃើញអំបូរសត្វប្រភេទថ្មី ដែលមានអាយុកាលចំណាស់បំផុត។

 

 

២៖ ក្រុមបាតុករប៉ាឡេស្ទីនប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែល នៅទីក្រុង Nablus នៃតំបន់ West Bank។

 

៣៖ ចិនដកផលិតផលកសិកម្មអាមេរិកមួយចំនួនបន្ថែមទៀត ចេញពីបញ្ជីត្រូវដំឡើងពន្ធ។

 

៤៖ ម៉ិចស៊ីកូសុំឲ្យអាមេរិកទប់ស្តាត់ការរត់ពន្ធកាំភ្លើងខុសច្បាប់តាមព្រំដែន ឲ្យដូចម៉ិចស៊ីកូទប់ស្កាត់លំហូរជនភៀសខ្លួនដែរ។

 

៥៖ អាមេរិកត្រៀមបញ្ចេញឈ្មោះបុគ្គលសំខាន់ម្នាក់ទៀត ដែលបានចូលដៃបង្កមហាភេរវកម្ម១១/កញ្ញា។

 

៦៖ ការនាំចេញផលិតផលឈើរបស់វៀតណាម កើនឡើងក្នុងឆ្នាំ២០១៩ និងរំពឹងរកចំណូលឲ្យបាន«១១ពាន់លានដុល្លារ។

 

៧៖ អ្នកវិទ្យាសាស្រ្តប្រទះឃើញវត្ថុអវកាសថ្មីមួយទៀត ដែលទើបតែឆ្លងចូលមកក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។