(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចិនប្រើគ្រាប់រ៉ុក្កែត Long March 4 បាញ់បង្ហោះផ្កាយរណប៣គ្រឿងឡើងទីអវកាស។

២៖ រកឃើញភពថ្មីដែលមានទឹកក្នុងបរិយាកាស និងមានសីតុណ្ហភាពប្រហាក់ប្រហែលផែនដីយើង។

៣៖ គ្រាន់តែឡើងកាន់តំណែងភ្លាម រដ្ឋមន្ត្រីបរិស្ថានជប៉ុនថ្មី ណែនាំឲ្យបិទទ្វាររោងចក្រនុយក្លេអ៊ែរ។

៤៖ ត្រីឆក់ប្រភេទថ្មីត្រូវបានរកឃើញ និងអាចបញ្ចេញចរន្តអគ្គិសនីខ្លាំងបំផុត។

៥៖ ពិធីបុណ្យសពអតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Bacharuddin Jusuf។

៦៖ ក្រុមប៉ូលិសចិនចាប់ផ្តើមជិះម៉ូតូល្បាតទីក្រុងប៉េកាំង។

\

៧៖ យោធាថៃទិញនាវាចម្បាំងមួយគ្រឿងថែមទៀតពីចិន តម្លៃខ្ទង់២០០លានដុល្លារ ដែលវាអាចដឹកឧទ្ធម្ភាគចក្រ និងរថក្រោះ។