(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ការធ្វើតេស្តជាផ្លូវការនៃឧទ្ធម្ភាគចក្រប្រយុទ្ធ MI-24P-1M ដែលបានឆ្លងកាត់ការធ្វើទំនើបកម្មដំបូងគេនោះ នឹងចាប់ផ្តើមប្រព្រឹត្ត ទៅក្នុងអំឡុងពេលមួយឆ្នាំ៕

២៖ ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានសម្រេចចិត្តយកថ្ងៃអង្គារនេះ លាលែងចេញពី តំណែងជាផ្លូវការ ហើយវាក៏ជាថ្ងៃខួបកំណើតឈានចូលវ័យ ៥៥ឆ្នាំ របស់លោកដែរ៕

៣៖ កងឆ្មាំសមុទ្រអាមេរិកបានឲ្យដឹងថា នាវិកទាំង៤នាក់ ដែលជាប់ខ្លួននៅក្នុងកប៉ាល់ដឹកទំនិញដ៏ធំមួយ ដែលបាន ក្រឡាប់លិចមួយចំហៀងខ្លួន នៅក្បែររដ្ឋ Georgia សហរដ្ឋអាមេរិក គឺនៅមានជីវិត និងត្រូវបានជួយសង្រ្គោះ ដោយសុវត្ថិភាព ៕

៤៖ អាជ្ញាធរស៊ីរីបាននិងកំពុងជួសជុលឡើងវិញ នូវហេដ្ឋរចនាសម្ព័ន្ធនានា នៅក្នុងទីក្រុងអាឡេប៉ូ (Aleppo) ដែលរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាម ក្នុងនោះផ្សារលក់ម្ហូបអាហារ សួកអាល់ហាល់ (Souq al-Hal) ក៏ត្រូវបានគេរំពឹងផងដែរថា នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។

៥៖ ក្រុមផលិតថាមពលអគ្គិសនីជប៉ុន Tokyo Electric Power នឹងត្រូវបង្ខំចិត្តបង្ហូរទឹកផ្ទុកដោយសារធាតុវិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (Fukushiama) របស់ខ្លួន ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយសារតែលែងមានកន្លែងស្តុកទុកទៀតហើយ៕

៦៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO កំពុងបន្តព្យាយាមយ៉ាងសកម្ម ដើម្បីតភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយ យានចុះចត នៃបេសកកម្មទៅឋានព្រះច័ន្ទ Chandrayaan-2 ខណៈការផ្តិតយករូបភាពថ្មីៗទៀតពីទីអវកាស បានបង្ហាញថា យាន Vikram ទំនងជាអាចនៅល្អធម្មតា គឺមិនបានខូចខាត ឬឆេះខ្ទេចខ្ទីតែម្តងនោះឡើយ៕