(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានកោះប្រជុំ ក្រុមប្រឹក្សាការពារជាតិជាបន្ទាន់ ដើម្បីធ្វើការសម្រេចចិត្តណាមួយ ឆ្លើយតបទៅនឹងការចោទ ប្រកាន់ថាកូឡុំប៊ី កំពុងត្រៀមបើកការវាយប្រហារមកលើប្រទេសរបស់លោក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ម៉ាឌូរ៉ូ បានលើកឡើងដូច្នេះថា៖ « ខ្ញុំបានសម្រេចចិត្តកោះប្រជុំក្រុមប្រឹក្សាការពារជាតិ ជាបន្ទាន់ ស្របទៅតាមមាត្រា ៣២៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីពិភាក្សាគ្នាពីការចាត់វិធានការ ទប់ទល់នឹងការគំរាមកំហែងពីរដ្ឋាភិបាលកូឡុំប៊ី ប្រឆាំងនឹងទឹកដីកំណើតជាទីស្រឡាញ់ របស់យើង»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក ម៉ាឌូរ៉ូ ក៏បានប្រកាសពីការធ្វើសមយុទ្ធយោធាទ្រង់ ទ្រាយធំមួយនៅក្បែរព្រំដែនប្រទេសកូឡុំប៊ី ពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែកញ្ញានេះផងដែរ ក្រោយចោទថាកូឡុំប៊ីអាចនឹងដឹកនាំការវាយប្រហារប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។ ប៉ុន្តែ ខាងកូឡុំប៊ី បានទាត់ចោលការចោទប្រកាន់នេះ៕