(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅដល់អង់គ្លេស ដើម្បីចូលរួមសមយុទ្ធអង្គការ NATO។

២៖ អតីតនាយក Starbucks នឹងមិនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ឡើយ។

៣៖ មេដឹកនាំអាល្លឺម៉ង់លោកស្រី Merkel អំពាវនាវឲ្យមានការធានាចំពោះសិទ្ធិ និងសេរីភាពប្រជាជនហុងកុង។

៤៖ សត្វពស់ជាច្រើនប្រភេទត្រូវលាក់ក្នុងកញ្ចប់ទំនិញ ដើម្បីផ្ញើពីកោះតៃវ៉ាន់ទៅខេត្តឈៀងម៉ៃប្រទេសថៃ។

៥៖ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនទើបបញ្ជាក់អំពី អំបូរសត្វដាយណូស័រប្រភេទថ្មី ក្រោយការរកឃើញគ្រោងឆ្អឹងនៅឆ្នាំ២០១៣។

៦៖ អតីតប្រធានាធិបតីហ្ស៊ីមបាវ៉េលោក រ៉ូប៊ឺត មូហ្គាបេ ទទួលមរណភាពហើយនៅអាយុ៩៥ឆ្នាំ។

៧៖ តុលាការកាត់ទោស អតីតជំទាវទីមួយហុងឌូរ៉ាស់ ដាក់ពន្ធនាគារ៥៨ឆ្នាំ ពីបទកឹបកេងលុយ ដែលទុកសម្រាប់ទិញស្បែកជើងឱ្យកុមារក្រីក្រ។