(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចិនបញ្ចេញវីដេអូ យន្ដហោះចម្បាំងបំបាំងកាយ J-20 ៧គ្រឿង សម្ញែងសហរដ្ឋអាមេរិក។

 

 

២៖ មនុស្ស១០នាក់ស្លាប់ និង៤២នាក់រងរបួស ក្នុងករណីបំផ្ទុះរថយន្តកក្រើកទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។

 

៣៖ មនុស្សម្នាក់ស្លាប់និង៣០នាក់រងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែបុកគ្នាជាមួយរថយន្តធុនធំ នៅទីក្រុង Yokohama របស់ជប៉ុន។

 

៤៖ ជនសកម្មប្រយុទ្ធប្រមាណ១៥០នាក់ យល់ព្រមទម្លាក់អាវុធចុះចាញ់រដ្ឋាភិបាល នៅខេត្ត Kunar ភាគខាងកើតអាហ្វហ្គានីស្ថាន។

 

៥៖ យន្តហោះដ្រូនចិន LJ-I ដែលមានតួនាទីប្រឆាំងយន្តហោះចម្បាំងបំបាំងកាយសត្រូវ ជាពិសេសគឺ F-35 របស់អាមេរិក។

 

៦៖ លោក ត្រាំ សន្យាផ្តល់ជំនួយគ្រប់យ៉ាងដល់ប្រទេស Bahamas ខណៈមនុស្សស្លាប់កើនដល់២០នាក់ ដោយសារព្យុះហឺរីខិនដ៏កំណាចបំផុត។

 

៧៖ នាយករដ្ឋមន្ត្រីឥណ្ឌាផ្តល់កម្ចី១ពាន់លានដុល្លារឲ្យរុស្ស៊ី ដើម្បីទ្រទ្រង់គំរោងអភិវឌ្ឍន៍តំបន់ចុងបូព៌ា។