(វៀងច័ន្ទ)៖ ខេត្តជាច្រើនស្ថិតនៅភាគកណ្តាល និងភាគខាងត្បូងប្រទេសឡាវ កំពុងតែរងទុក្ខលំបាកដោយសារគ្រោះទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់គ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ ថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

បណ្តាខេត្តនៅភាគខាងត្បូងប្រទេស រួមមាន Champassak, Salavan, Sekong, Savannakhet, Khammuan និង Attapeu សុទ្ធ តែបានទទួលរងគ្រោះពីទឹកជំនន់ក្នុងកម្រិតខុសៗគ្នា ហើយប្រជាជនឡាវរាប់ពាន់នាក់ កំពុងត្រូវការជាចាំបាច់នូវស្បៀង អាហារ និងទឹកបរិភោគ ខណៈខេត្តខ្លះទៀតត្រូវការទូក។ ស្របពេលជាមួយគ្នា អាជ្ញាធរឡាវ កំពុងតែប្រឹងប្រែងស្ទុះស្ទាជួយជនរងគ្រោះ ទាំងឡាយតាមតែអាចធ្វើទៅបាន។

គួរជម្រាបថា តំបន់ដែលរងគ្រោះធ្ងន់ជាងគេវិញ គឺនៅក្នុងខេត្ត Salavan ដោយមានភូមិអាចរហូតដល់១៨៣ ក្នុងស្រុកចំនួន០៣ ត្រូវទឹកជន់លិចខ្លាំង។ ការធ្លាក់ភ្លៀងខ្លាំងបែបនេះ បានបង្កឡើងដោយសារព្យុះត្រូពិចមួយ បានបោកបក់ឆ្លងកាត់ប្រទេសឡាវ កាល ពីថ្ងៃអាទិត្យចុងសប្តាហ៍មុន៕