(ប៉េកាំង)៖ កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានបញ្ចេញវីដេអូមួយ បង្ហាញពីការសម្ដែងការហោះហើរទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន របស់យន្ដហោះចម្បាំង បំបាំងកាយ Chengdu J-20 ៧គ្រឿង ខណៈការរត់ប្រណំាងសព្វាវុធនៅក្នុងតំបន់ជាមួយ សហរដ្ឋអាមេរិក កើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

វីដេអូខាងលើត្រូវបានចេញផ្សាយនៅថ្ងៃអង្គារ សប្ដាហ៍នេះ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋចិន ដោយបង្ហាញពីការហ្វឹកហាត់ហោះហើរនៃយន្ដហោះចម្បាំង J-20។ J-20 គឺជាយន្ដហោះ ចម្បាំងទំនើបបំផុតជំនាន់ទី៥ របស់ចិន និងមានម៉ាស៊ីនភ្លោះធន់ធ្ងន់ ហើយវាត្រូវបានដាក់ តាំងបង្ហាញជាលើកដំបូងកាលពីឆ្នាំ២០១៧។

បន្ថែមពីលើនេះ បើតាមយោធាចិន ក្រៅពីសមត្ថភាពបំបាំងកាយ J-20 មានបំពាក់ទៅ ដោយអាវុធទំនើបៗ ដែលមានសមត្ថភាពវាយប្រហារលើគោលដៅ មិនអាចមើលឃើញ នឹងភ្នែក ពោលបើនិយាយឱ្យចំ វាត្រូវបានបានផលិតឡើងដើម្បីប្រជែងជាមួយយន្ដហោះ ចម្បាំងបំបាំងកាយអាមេរិក F-35។

គួរជម្រាបថា ការបញ្ចេញវីដេអូរបស់ យន្ដហោះចម្បាំងបំបាំងកាយ J-20 ត្រូវបានបញ្ចេញ ជាការរំលឹកដល់ខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនដែលនឹងប្រព្រឹត្ត ទៅ នៅថ្ងៃទី០១ ខែតុលាខាងមុខនេះ៕