(ចិន)៖ លោក John Slosar ប្រធានក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways បានលាលែងចេញពីតំណែងហើយ នាថ្ងៃពុធនេះ, នេះបើតាមការឲ្យដឹង ពីក្រុមហ៊ុនអាកាសចរណ៍ ដែលមានមូលដ្ឋាន នៅទីក្រុងហុងកុង ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃទី៥ ខែកញ្ញា​​ ឆ្នាំ២០១៩។

ក្រុមហ៊ុនអាកាសចរណ៍ បានឲ្យដឹងថា លោក Slosar អាយុ៦៣ឆ្នាំ នឹងត្រូវជំនួសតំណែង ដោយលោក Patrick Healy ជាថ្នាក់ដឹកនាំ នៅឯភាគហ៊ុនិកកំពូល របស់ក្រុមហ៊ុនអាកាសចរណ៍នេះ។

លោក Slosar បានក្លាយជាប្រធានក្រុមហ៊ុន ចាប់តាំងពីឆ្នាំ២០១៤នោះ បានបញ្ជាក់ថា ការលាលែងចេញពីដំណែងរបស់លោក គឺដោយសារតែលោកចូលនិវត្តន៍ ហើយថាលោកមិនមានការខ្វែងគំនិតគ្នា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនឡើយ។

ការលាលែងចេញពីដំណែង របស់លោក Slosar បានធ្វើឡើង បន្ទាប់ពីមានការចាកចេញ របស់លោកនាយកប្រតិបត្តិ Rupert Hogg កាលពីខែមុន៕