(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រុស្ស៊ីនៅតែបញ្ជូននាវារោងចក្រនុយក្លេអ៊ែរដំបូងបំផុតលើលោក ឲ្យឆ្លងកាត់សមុទ្រទឹកកកអាក់ទិច ទោះបីទើបរងការព្រមាន។

២៖ មានការសង្ស័យថា កូរ៉េខាងជើងធ្វើឲ្យលេចធ្លាយសារធាតុអ៊ុយរ៉ាញ៉ូម ចូលទៅក្នុងទឹកទន្លេ។

៣៖ អាមេរិកអះអាងជាថ្មីថា កូនប្រុសរបស់អតីតមេភេរវករ អូសាម៉ា ប៊ិនឡាដិន ពិតជាស្លាប់ប្រាកដមែន។

៤៖ យានឥណ្ឌា Chandrayaan-2 ថតរូបព្រះច័ន្ទមួយប៉ុស្តិ៍ដំបូង បន្ទាប់ពីបានទៅដល់គន្លងក្បែរនោះ។

៥៖ ក្រុមហ៊ុន Huawei បង្ហាញខ្លួនបន្ទះឈីប AI លឿនបំផុតលើលោក។

៦៖ ស្រីលង្កាដាក់ដំណើរការនាវាចម្បាំងមួយគ្រឿង ដែលជាអំណោយពីប្រទេសចិន។

៧៖ ប្រធានាធិបតីបារាំង ទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីក្រិច។