(ប៉េកាំង)៖ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចេញផ្សាយបទវិភាគ របស់អ្នកធ្វើអត្ថាធិប្បាយមួយដែលមានចំណងជើងថា «ការលក់សព្វាវុធឱ្យតៃវ៉ាន់ ដើម្បីដាក់សម្ពាធទៅលើប្រទេសចិន គឺមិនអាចចៀសផុតពីជោគវាសនាបរាជ័យទេ»។ អត្ថបទនេះបានចង្អុលបង្ហាញថា អាមេរិកគ្រោងនឹងលក់យន្តហោះចម្បាំងជឿនលឿនប្រភេទ F-16 ចំនួន ៦៦គ្រឿង និងបរិក្ខារពាក់ព័ន្ធក្នុងតម្លៃសរុបប្រមាណ ៨ពាន់លានដុល្លារអាមេរិកទៅឱ្យកោះតៃវ៉ាន់ ព្រមទាំងផ្តល់ការគាំទ្រដល់តៃវ៉ាន់ទៀងផងនោះ ប្រការនេះបានគំរាមកំហែងយ៉ាងខ្លាំង ដល់សន្តិភាព និងស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ។

បញ្ហាតៃវ៉ាន់ពាក់ព័ន្ធដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន ដែលទាក់ទិនដល់ផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិន ហេតុដូច្នេះមិនអត់ឱនឱ្យមានការជ្រៀតជ្រែក ពីកម្លាំងខាងក្រៅណាមួយជាដាច់ខាត ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះអាមេរិកដែលលក់សព្វាវុធទៅឱ្យតៃវ៉ាន់ ដោយនឹងប្រើនូវគ្រប់វិធានការដ៏ចាំបាច់ ដើម្បីគាំពារផលប្រយោជន៍របស់ខ្លួន បូករួមទាំងការអនុវត្តន៍ការដាក់ទណ្ឌកម្ម ចំពោះក្រុមហ៊ុនអាមេរិកដែលបានលក់សព្វាវុធលើកនេះ។

សរុបសេចក្តីយ៉ាងខ្លី រាល់កម្លាំងណាមួយដែលប៉ុនប៉ង ចង់យកតៃវ៉ាន់ទប់ស្កាត់ប្រទេសប្រទេសចិន សុទ្ធតែមិនអាចចៀសផុតពី «ជោគវាសនាបរាជ័យ» នោះឡើយ ពោលគឺនឹងគ្មានលទ្ធផលល្អជាដាច់ខាត៕

ប្រភព៖ សារព័ត៌មានចិនស៊ីនហួរ (ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩)