(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ពិព័រណ៍បច្ចេកវិទ្យារ៉ូបូតពិភពលោក World Robot Exhibition រៀបចំឡើងនៅទីក្រុងប៉េកាំងប្រទេសចិន។

២៖ អ៊ីរ៉ង់សំញ៉ែងអាវុធផលិតដោយផ្ទាល់ដៃថ្មី ដែលយកគំរូតាមប្រព័ន្ធមីស៊ីលរុស្ស៊ី S-300។

៣៖ មនុស្សជាង៤០នាក់ស្លាប់និងបាត់ខ្លួន ក្នុងគ្រោះធម្មជាតិនៅខេត្តភាគនិរតីចិន។

៤៖ ឥណ្ឌូណេស៊ីដាក់ពង្រាយទាហាន និងប៉ូលិសរាប់ពាន់នាក់នៅខេត្ត Papua ដើម្បីទប់ទល់ការបះបោរយ៉ាងក្តៅគគុក។

៥៖ ចិន-រុស្ស៊ី ស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញការអភិវឌ្ឍមីស៊ីលរបស់សហរដ្ឋអាមេរិក។

៦៖ យោធាចិន នឹងបានប្រើប្រាស់នាវាផ្ទុកយន្ដហោះចម្បាំង Type 001A នៅចុងឆ្នាំ២០១៩។

៧៖ តួកគីប្រកាសទុកពេល២ខែឲ្យជនភៀសខ្លួនស៊ីរីខុសច្បាប់ ចាកចេញពីទីក្រុងអ៊ីស្តង់ប៊ុល។