(ប៉េកាំង)៖ នាវាផ្ទុកយន្ដហោះចម្បាំង Type 001A ផលិតនៅក្នុងស្រុកដំបូងគេបំផុត របស់ចិន ទំនងជានឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០១៩នេះ ខណៈ សហរដ្ឋអាមេរិក ប្ដេជ្ញាចិត្តបន្តបញ្ជូននាវាចម្បាំងឱ្យមកធ្វើនាវាចរ នៅក្បែរតំបន់សមុទ្រ ចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩។

មានទម្ងន់៦៥,០០០តោន នាវាផ្ទុកយន្ដហោះចម្បាំង Type 001A បានបង្ហាញខ្លួននៅ លើផ្ទៃទឹកជាលើកដំបូងនៅខែមេសា ឆ្នាំ២០១៧ និងបានចូលរួមក្នុងការធ្វើតេស្ដសាក ល្បងចំនួន៧លើករួចមកហើយ នៅតំបន់សមុទ្រលឿង។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយចិន CCTV នាវាផ្ទុកយន្ដហោះចម្បាំង Type 001A មានបច្ចេកវិទ្យាខ្ពស់ និងសមត្ថភាពផ្ទុកយន្ដហោះចម្បាំងបានច្រើនជាងនាវាផ្ទុក យន្ដហោះចម្បាំង Liaoning ទៅទៀត៕