(ប្រេស៊ីល)៖ បុរសម្នាក់ដែលបានប្លន់រថយន្ដក្រុងមួយគ្រឿង នៅលើស្ពានមួយកន្លែងនៅក្នុង ប្រទេសប្រេស៊ីល ត្រូវបានប៉ូលិស sniper បាញ់សម្លាប់ហើយ បន្ទាប់ពីរូបគេចាប់មនុស្សជាច្រើន នាក់ជាចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។

យោងតាមប៉ូលិស បុរសជាខ្មាន់កាំភ្លើងមិនទាន់បញ្ជាក់អត្តសញ្ញាណម្នាក់ បានប្លន់រថយន្ដក្រុង ដឹកអ្នកដំណើរមួយគ្រឿងនៅលើស្ពាន Rio-Niteroi នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់)។ ប៉ុន្តែភ្លាមៗ មិនមានការបញ្ជាក់លម្អិតពីមូលហេតុនៅឡើយទេ ដោយគ្រាន់តែគេដឹងថាមនុស្ស ៣៧នាក់នៅលើរថយន្ដក្រុងត្រូវបានរំដោះ ក្រោយត្រូវចាប់ជាចំណាប់ខ្មាំងអស់រយៈពេលជាច្រើន ម៉ោង៕