(អង់ការ៉ា)៖ ក្រសួងមហាផ្ទៃតួកគី នៅថ្ងៃចន្ទនេះ បានបណ្ដេញចៅហ្វាយក្រុង៣នាក់ មកពីគណបក្ស ប្រឆាំង HDP នៅក្នុងតំបន់ភាគខាងកើត និងភាគអាគេ្នយ៍នៃប្រទេស ចេញពីតំណែងដោយចោទប្រកាន់ ថាអ្នកទាំងនេះមានជាប់ពាក់ព័ន្ធនឹងបណ្ដាញភេរវករ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩។

យោងតាមក្រសួងមហាផ្ទៃតួកគី ប៉ូលិសក៏បានចាប់ និងឃុំខ្លួនមនុស្ស៤១៨នាក់ផងដែរ នៅក្នុងខេត្តចំនួន ២៩ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតលើជនសង្ស័យដែលមានមានទំនាក់ទំនងជាមួយគណបក្ស ពលករឃើដ PKK ដែលតួកគីចាត់ទុកថាជាអង្គការភេរវកម្ម។

គួរបញ្ជាក់ថា ចៅហ្វាយក្រុងទាំងបីនាក់ខាងលើ គឺមកពីក្រុង Diyarbakir, Mardin និងទីក្រុង Van ហើយពួកគេត្រូវបានជំនួសតំណែងដោយចៅហ្វាយក្រុងថ្មីតែងតាំងដោយរដ្ឋ៕