(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្បួននាវាដឹកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan ចូលចតជាថ្មីម្តងទៀតនៅកំពង់ផែហ្វីលីពីន ក្រោយឆ្លងកាត់សមុទ្រចិនខាងត្បូង។

២៖ រលកកម្តៅវាយលុកជប៉ុន បង្កឲ្យមនុស្សស្លាប់ក្បែរ៦០នាក់ និងជាង១៨,០០០នាក់ ចូលសម្រាកនៅមន្ទីរពេទ្យ។

៣៖ កូរ៉េខាងត្បូងព្រមបង់ថ្លៃការពារបន្ថែមដល់អាមេរិកជិត ១ពាន់លានដុល្លារ និងទិញឧទ្ធម្ភាគចក្រយោធា១២គ្រឿងទៀត។

៤៖ ពលរដ្ឋអាមេរិកសម្តែងការតវ៉ា ខណៈលោក ដូណាល់ ត្រាំ ចុះទស្សនកិច្ចទីក្រុង El Paso ដែលបានកើតមានករណីបាញ់សម្លាប់មនុស្សយ៉ាងរង្គាល។

៥៖ ហ្វីលីពីនធ្វើលំហាត់សមសម្រាប់ការជួយសង្រ្គោះពេលមានរញ្ជួយដី នៅទីក្រុង Quezon។

៦៖ យាន Yutu-2 របស់ចិនធ្វើដំណើរបាន២៧១ម៉ែត្រ នៅលើផ្ទៃមួយចំហៀងទៀតនៃព្រះច័ន្ទ។

៧៖ ជនសង្ស័យម្នាក់ចាក់សម្លាប់មនុស្ស៤នាក់ និង២នាក់ទៀតរងរបួស នៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក។