(ភ្នំពេញ)៖ ឈុតមួយក្នុងរឿងកូនពស់កេងកង ទស្សនិកជនសង្កេតឃើញថា តួឯកប្រុស និងតួឯកស្រី​លោក​ អែត វីន និងកញ្ញា ឌុច លីដា ហ៊ានថតអាស្រាតកាយ នៅក្នុងទឹកទាំងពីរនាក់ ធ្វើឲ្យទស្សនិកជន ហាក់សម្ដែងនូវការចាប់អារម្មណ៍ ទស្សនាស្ទើរមិនហ៊ានព្រិចភ្នែក​។

តាមរយៈវីដេអូ មានរយៈពេលប្រមាណជិត៨នាទី ដែលមាន ឌុច លីដា ជាតួឯកស្រី កំពុងតែងូតទឹកជម្រះកាយ ទាំងននោលគោកក្នុងទឹកថ្លាឆ្វេង ឲ្យឃើញនូវសាច់កាយដ៏សរខ្ចី ប្រៀបបាននឹងបណ្ដូលចេក ធ្វើឲ្យកម្លោះសង្ហា អែត វីន ដែលជាតួឯកប្រុស ឃើញហើយឈរសំឡឹងមើលមិនដាក់ភ្នែក រហូតភ្លេចខ្លួន ធ្លាក់​ចូលក្នុងទឹកប្រូង របូតក្បិន ចេញអស់រាងកាយ​នៅមុខ ឌុច លីដា តែម្ដង។ យ៉ាងណាមិញ ក្នុងឈុតឆាកដ៏រសើបមួយនេះ ត្រូវបានទស្សនិកជន នឹកស្មានមិនដល់​ថា អ្នកទាំងពីរមានភាពក្លាហាន និង​ហ៊ានលះបង់ខ្ពស់បែបនេះសោះ។

នេះមិនមែនជាលើកទី១ទេ ដែលតារាសម្ដែងស្រី​រូបស្រស់ កញ្ញា ឌុច លីដា ហ៊ានសម្ដែងក្នុងឈុតអាក្រាតកាយននោលគោកបែបនេះ នៅក្នុងខ្សែភាពយន្ត ខណៈដែលកន្លងមកនាង ធ្លាប់សម្ដែងក្នុងឈុតគ្មានសម្លៀកបែបនេះ នៅក្នុងរឿង «ស្បែកគង់» ដែលនាងអាក្រាតកាយ រត់កាត់ព្រៃដោយគ្មានភាពខ្មាស់អៀន​។ ដោយឡែកសម្រាប់ លោក អែតវីន ក៏ដូចគ្នាដែរ បើតាមទស្សនិកជនចាំមិនភ្លេចនោះទេ លោកក៏ជាតារាប្រុសមួយរូបដែលហ៊ានបញ្ចេញរាងកាយ ក្នុងការសម្ដែងដោយគ្មានញញើតបែបនេះ ខណៈកន្លងមក លោកធ្លាប់បង្ហាញជាលក្ខណៈថតបញ្ចេញ សាច់ដុំខ្លួន ទាំងល្វែងលើល្វែងក្រោមតែម្ដង​។

​សម្រាប់តារាសម្ដែងកញ្ញា ឌុច លីដា និងលោកអែត វីន កន្លងមកក៏ធ្លាប់បានសម្ដែងជាមួយគ្នា និងមានប្លង់ឱបថើបយ៉ាងស្អិតល្មួតផងដែរ ពោលដូចជាក្នុងរឿង «ទឹកចិត្តម្ដាយសម័យថ្មី» ជាដើម៕