(ម៉ិចស៊ីកូ)៖ រដ្ឋាភិបាលម៉ិចស៊ីកូ កំពុងស្វែងរកតួនាទីយ៉ាងសកម្មណាមួយ ក្នុងការស៊ើបអង្កេត លើករណីបាញ់ប្រហារដ៏រន្ធត់ នៅឯទីក្រុងអែលប៉ាសូ (El Paso) នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលបានឆក់យកជីវិតមនុស្ស ២២នាក់ ដែលក្នុងនោះមាន០៨នាក់ជាជន ជាតិម៉ិចស៊ីកូផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋមន្រ្តីការបរទេសម៉ិចស៊ីកូ លោក Marcelo Ebrard បានលើកឡើងដូច្នេះថា​៖ «យើងចង់ឲ្យការិយាល័យអគ្គរដ្ឋអាជ្ញាជាតិ មានសិទ្ធិចូលរួមក្នុងការស៊ើបអង្កេត...ហើយយើងត្រូវតែធានាថា យុត្តិធម៌គឺត្រូវតែមាន។ ខ្ញុំមិនបាននិយាយបំផ្លើសទេ ខ្ញុំអាចប្រាប់អ្នកថានេះគឺជាសោកនាដកម្មធំបំផុតដែល យើងបានជួបប្រទះ»។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍ ទី០៣ ខែសីហា កន្លងទៅនេះ ខ្មាន់កាំភ្លើងស្បែកសម្នាក់អាយុ ២១ឆ្នាំ ឈ្មោះ Patrick Crusius បានបើកការបាញ់ប្រហារយ៉ាងឃោឃៅទៅលើហ្វូង មនុស្ស ក្នុងផ្សារទំនើប Walmart នៅឯទីក្រុងអែល ប៉ាសូ (El Paso) នៃរដ្ឋតិចសាស់ ជាប់ព្រំដែនជាមួយប្រទេស ម៉ិចសីកូ។

ហេតុការណ៍ដ៏រន្ធត់មួយនេះ បានឆក់យកជីវិតមនុស្ស ២២នាក់ ដោយនៅក្នុងនោះមាន ០៨នាក់ជាជនជាតិម៉ិចស៊ីកូ៕