(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន២ គ្រាប់នៅព្រឹកថ្ងៃអង្គារនេះ និងជាលើកទី៤ក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង៕

 

២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាហើយលើបទបញ្ជាបង្កកទ្រព្យសម្បត្តិ ទាំងអស់នៃរដ្ឋាភិបាលវេណេស៊ុយអេឡា របស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែល មាននៅក្នុងសហរដ្ឋអាមេរិក៕

 

៣៖ ឈានមកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នេះគឺជាខួបឆ្នាំទី ៧៤ ហើយបន្ទាប់ពីសហរដ្ឋអាមេរិកបាន ទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) របស់ប្រទេសជប៉ុនដែលកាលណោះ បានឆក់យកជីវិតមនុស្ស ១៤០,០០០នាក់ នៅចុងសម័យសង្គ្រាមលោកលើកទីពីរ៕

 

៤៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះបានព្រមានថា ទីក្រុងប៉េកាំងនឹងចាត់វិធានការ ឆ្លើយតបចាំបាច់នានា បើសិនជាសហរដ្ឋអាមេរិក ពិតជាដាក់ពង្រាយមីស៊ីលរយៈចំងាយមធ្យម នៅក្នុងតំបន់អាស៊ីពិតមែននោះ៕

 

៥៖ បើតាមអាជ្ញាធរចិនបានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់ ១៣នាក់ បានស្លាប់ក្នុងគ្រោះ ទឹកជំនន់ដ៏អាក្រក់មួយ ត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក នៅតំបន់ទេសចរណ៍បែបធម្មជាតិមួយ ស្ថិតក្នុងខេត្តហ៊ូបៃភាគកណ្តាលប្រទេសចិន៕

 

៦៖ រដ្ឋាភិបាលកណ្តាលចិន នាថ្ងៃអង្គារនេះ បានចេញមុខមកព្រមានក្រុមបាតុករហុងកុងចំៗថា ពួកគេមិនគួរមើលស្រាល កម្លាំងដ៏ធំធេងរបស់ទីក្រុងប៉េកាំងនោះទេ៕