(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មហាសេដ្ឋីអាមេរិក Elon Musk នឹងបើកសម្ពោធសាខាក្រុមហ៊ុនជីកផ្លូវក្រោមដី Boring Company នៅប្រទេសចិនក្នុងខែសីហានេះ។

២៖ មនុស្ស១៩នាក់ស្លាប់ និង៣០នាក់របួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទីក្រុងគែរប្រទេសអេហ្ស៊ីប។

៣៖ ផ្ទាំងទឹកកកលើកោះយក្ស Greenland រលាយអស់១១ពាន់លានតោនតែមួយថ្ងៃ ដែលជាកំណត់ត្រាអាក្រក់បំផុត។

៤៖ អភិបាលក្រុងហុងកុងចេញមុខអះអាងថា មិនចុះចេញពីតំណែងជាដាច់ខាត ចំពោះមុខបាតុកម្មដ៏ក្តៅគគុក។

៥៖ ប្រជាជនអាមេរិកកាន់ទុក្ខជនរងគ្រោះ ក្នុងករណីបាញ់សម្លាប់រង្គាលកាលពីថ្ងៃអាទិត្យ នៅរដ្ឋ Ohio និងរដ្ឋ Texas។

៦៖ អាមេរិកចាត់ទុកការបាញ់ប្រហារស្លាប់២០នាក់ ជាអំពើភេរវកម្មក្នុងស្រុក ខណៈរដ្ឋបាល ត្រាំ កំពុងរងសម្ពាធពាក់ព័ន្ធសមត្ថភាពគ្រប់គ្រងកាំភ្លើង។

៧៖ ជើងហោះហើរ២០០ហើយត្រូវលុបចោល ខណៈក្រុមបាតុករបង្កើនការតវ៉ាប្រឆាំងរដ្ឋាភិបាលទីក្រុងហុងកុង។