(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សន្ធិសញ្ញានុយក្លេអ៊ែរ INF រវាងអាមេរិក និងរុស្ស៊ីត្រូវរលាយសាបសូន្យជាផ្លូវការ។

២៖ ផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅទីក្រុងបាងកកប្រទេសថៃ បង្កឲ្យមនុស្ស៤នាក់រងរបួស។

៣៖ រញ្ជួយដីកម្រិតធ្ងន់៧.០រ៉ិចទ័រ នៅក្បែរកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូណេស៊ី។

៤៖ ចិនទម្លាក់ផ្កាយរណបមួយគ្រឿងចោលលើឋានព្រះច័ន្ទ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យ។

៥៖ អង្គការ NASA ប្រកាសរកឃើញភពថ្មីមួយដែលមានទំហំធំជាងផែនដី និងប្រហែលជាអាចទ្រទ្រង់ជីវិត។

៦៖ ពិព័រណ៍សត្វចិញ្ចឹមអន្តរជាតិ International Pet Expo 2019 ប្រព្រឹត្តទៅនៅឥណ្ឌូណេស៊ី។

៧៖ ការនាំចេញទូរស័ព្ទវៀតណាមកើនឡើង៣.១% និងរកចំណូលបាន២៧.៣ពាន់លានដុល្លារ នារយៈពេល៧ខែឆ្នាំ២០១៩។