(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិក នឹងយកពន្ធ១០ភាគរយលើផលិតផលនាំចូលពីចិនមានតម្លៃ៣០០ពាន់លានដុល្លារ ក្រោយ សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងបានស្ងប់ស្ងាត់មួយរយៈពេលខ្លី។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។

ការប្រកាសខាងលើរបស់លោក ដូណាល់ ត្រាំ កើតមានឡើង បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្ម
ទ្វេភាគីជុំចុងក្រោយរវាងក្រុមមន្ត្រីអាមេរិក និងចិន បង្ហាញពីសញ្ញាតិចតួចបំផុតថាសង្រ្គាម ពាណិជ្ជកម្មបច្ចុប្បន្ននឹងមានច្រកចេញ។ បន្ថែមពីលើនេះ លោក ត្រាំ ផ្ទាល់ក៏បានរិះគន់
ជាមួយការចោទប្រកាន់ចិនផងដែរ ចំពោះការមិនគោរពតាមពាក្យសន្យាក្នុងការទិញផលិត ផលកសិកម្មបន្ថែមពីសហរដ្ឋអាមេរិក ដែលធ្វើឡើងក្នុងកិច្ចចរចានៅទីក្រុងសៀងហៃ ក្នុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា បើតាមលោក ដូណាល់ ត្រាំ ការយកពន្ធ១០ភាគរយលើផលិតផលចិនមាន តម្លៃ៣០០ពាន់លានដុល្លារ នឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញា ហើយផលិតផល ត្រូវយកពន្ធ ក្នុងនោះមានចាប់ពីទូរស័ព្ទដៃស្មាតហ្វូន រហូតដល់សំម្លៀកបំពាក់៕