(ពិភពលោក)៖ នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា ក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ី Sukhoi បានចាប់ផ្តើមដំណើរការផលិត ជាទ្រង់ទ្រាយធំ នៃយន្តហោះចម្បាំងជំនាន់ចុងក្រោយបំផុតរបស់ខ្លួនគឺ Su-57៕

២៖ ក្រុមមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិននឹងជួបមុខគ្នាជាថ្មី នៅកំឡុងខែកញ្ញា ឆ្នាំ២០១៩ ដើម្បីរៀបចំកិច្ចពិភាក្សា ដែលត្រូវបាន ភាគីទាំងពីរជឿជាក់ថា នឹងប្រកបដោយភាពស្មោះត្រង់ ប្រសិទ្ធភាព និងលក្ខណៈស្ថាបនា៕

៣៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីកចំនួន២គ្រាប់នៅ ព្រឹកថ្ងៃពុធនេះ តែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីបានធ្វើ តេស្ដមីស៊ីលរយៈចំងាយខ្លីចំនួន២គ្រាប់ដូចគ្នានេះដែរ៕

៤៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃពុធសប្តាហ៍នេះបាននិយាយថា លោកកំពុងរំពឹងថា នឹងអាចឈានដល់កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសព្វាវុធថ្មី រវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី៕

៥៖ ក្រុមអ្នកតវ៉ាចំនួន ៤៤នាក់ ដែលត្រូវបានឃុំខ្លួននៅអំឡុងពេលប៉ះទង្គិចដោយហិង្សាកាលពីពេលថ្មីៗនេះនៅ ទីក្រុងហុងកុង បានរងការចោទប្រកាន់ពីបទធ្វើកុប្បកម្ម ដែលការចោទប្រកាន់នេះ អាចនាំឲ្យពួកគេត្រូវជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំឯណោះ៕

៦៖ រុស្ស៊ីនឹងលក់មីស៊ីលប្រភេទបាញ់ចេញពីផ្ទៃអាកាសសរុប ១,០០០គ្រាប់ឲ្យទៅឥណ្ឌាដើម្បីបំពាក់នៅលើយន្តហោះ ចម្បាំង Su-30 MKI ដែលលជាផលិតផលរុស្ស៊ីដូចគ្នា៕