(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នាវាពិឃាតចិន Xi'an បំពេញទស្សនកិច្ចនៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។

២៖ ចិនសម្រេចជោគជ័យជាលើកដំបូងក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ដែលផលិតដោយក្រុមហ៊ុនឯកជន។

៣៖ បើបញ្ហានៅតែដោះស្រាយមិនបានត្រឹមចុងឆ្នាំ២០១៩ ក្រុមហ៊ុន Boeing នឹងផ្អាកការផលិតយន្តហោះ 737 MAX។

៤៖ ឃាតកសម្លាប់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា ត្រូវអនុញ្ញាតឲ្យចេញក្រៅឃុំ៣០ថ្ងៃ ដើម្បីរៀបចំមង្គលការឲ្យកូនស្រី។

៥៖ បំផ្ទុះគ្រាប់បែកកក្រើករដ្ឋធានីកាប៊ុល បណ្តាលឲ្យមនុស្សស្លាប់-របួសជិត៣០នាក់។

៦៖ យន្តហោះអវកាស X-37B មានសមត្ថភាពពិសេស ដែលអាចបង្កបញ្ហាធំដល់សត្រូវអាមេរិក។

៧៖ យានពិសេស Toyota មួយនេះនឹងត្រូវបញ្ជូនទៅព្រះច័ន្ទ ១០ឆ្នាំទៀត។