(ប៉េកាំង)៖ នាវាពិឃាតចិនបំពាក់ដោយមីស៊ីល "Xi'an" បានធ្វើដំណើរទៅដល់ទីក្រុង St. Petersburg ប្រទេសរុស្ស៊ីហើយ នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចក្រៅផ្លូវការ មួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។

នាវាពិឃាត Xi'an" ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីកងនាវារុស្ស៊ីប្រចាំតំបន់ មុននឹង ត្រូវចូលរួមក្នុងទិវាកងនាវាជាតិរុស្ស៊ី។

Xi'an គឺជានាវាពិឃាតបំពាក់ដោយមីស៊ីល ត្រូវបានដាក់ឱ្យដំណើរការណ៍ក្នុងឆ្នាំ២០១៥ ហើយ វាក៏មានបំពាក់ផងដែរ ប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំង។ នាវាពិឃាតនេះ អាចផ្ទុកក្រុម នាវិក២៥០នាក់ និងមានទម្ងន់ ៦,៦០០តោន៕