(ឡាវ)៖ រដ្ឋាភិបាលឡាវបានបើកភ្លើងខៀវ ឱ្យបណ្ដាក្រុមហ៊ុនចិនធ្វើការអភិវឌ្ឍលើ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីបង្កើនការនាំចេញមហាយក្សអាស៊ីមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

ការសម្រេចចិត្តខាងលើនេះ គឺជាផ្នែកមួយនៃការរៀបចំរបស់រដ្ឋាភិបាលឡាវ ក្នុងការផ្ដល់មូលធនជាង ៥.៩លានដុល្លារ ដល់គម្រោងសាងស់ផ្លូវដែករវាងឡាវ និងចិន ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២១។ ដោយឡែកបើតាមរដ្ឋមន្ត្រីកសិកម្ម និងរុក្ខប្រមាញ់ឡាវ លោក លៀន ធីកែវ (Lien Thikeo) គម្រោងផ្លូវដែកនេះ មានតម្លៃរាប់រាយលានដុល្លារ ដោយដំណាក់កាលដំបូងនៃការសាងសង់ នឹងចំណាយអស់ប្រាក់ ១៤០លានដុល្លារ។

គួរបញ្ជាក់ថា រដ្ឋាភិបាលចិនក៏បានយល់ព្រមជួយប្រទេសឡាវផងដែរ ក្នុងការសាងសង់ មន្ទីរពិសោធន៍កៅស៊ូ នៅក្នុងសង្កាត់សាយថានី (Xaythany) នៃទីក្រុងវៀងច័ន្ទ (Vientiane) ដើម្បីបញ្ជាក់ពីគុណភាពផលិតផលកៅស៊ូនៅក្នុងប្រទេសឡាវ មុននឹងនាំចេញទៅកាន់ប្រទេសចិន៕