(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ នៅថ្ងៃអាទិត្យនេះ នាឱកាសខួបអនុស្សាវរីយទី៧៥ នៃការបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ជាមួយការសន្យាជួយកម្ចាត់ក្រុមភេរវករទាំងអស់ នៅក្នុងប្រទេស ស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។

លោក ពូទីន បានបញ្ជាក់នៅក្នុងសារអបអរសាទរខាងលើដូច្នេះថា៖ «ជូនចំពោះ លោកប្រធានាធិបតី (បាស្សា អាល់អាសាដ), សូមលោកទទួលយកការអបអរសាទរយ៉ាងស្មោះស្ម័គ្រ របស់ខ្ញុំ នាឱកាសខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសយើងទាំង២...»

គួរបញ្ជាក់ថា បើតាមលោក ពូទីន រុស្ស៊ីនឹងបន្តសហការជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់សាដ នៅក្នុងការបោសសំអាតក្រុមភេរវករជ្រុលនិយម ដើម្បីស្ដារសន្តិសុខ និងសន្តិភាព ក្នុងប្រទេសស៊ីរីឡើងវិញ៕