(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កោះទេសចរណ៍ Komodo Island (កោះត្រកួត) របស់ប្រទេសឥណ្ឌូណេស៊ី ត្រូវគេរាយការណ៍ថា នឹងបិទទ្វារនៅឆ្នាំ២០២០។
 

២៖ បុរសជនជាតិអាមេរិក ត្រូវជាប់គុកគ្មានថ្ងៃចេញ ដោយសារការសម្លាប់យ៉ាងព្រៃផ្សៃលើនារីជាបញ្ញាវន្តចិនម្នាក់។

៣៖ ទឹកជំនន់វាយលុកបួនប្រទេសនៅអាស៊ីខាងត្បូង, មនុស្សស្លាប់កើនដល់ជាង២៣០នាក់ ខណៈរាប់លាននាក់កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ។

៤៖ អាជ្ញាធរជប៉ុនបញ្ជាក់អត្តសញ្ញាណ ជនសង្ស័យដែលដុតអគារសម្លាប់មនុស្ស៣៣នាក់។

៥៖ ការស្ទង់មតិបង្ហាញ ជំទាវទី១អាមេរិក លោកស្រី Melania Trump ឈរនៅលេខរៀងទី៣ក្នុងចំណោមស្រ្តីគួរឲ្យគោរពជាងគេ នៅសហរដ្ឋអាមេរិក។

៦៖ គ្រោះអគ្គីភ័យកើតមានក្នុងតំបន់សំណង់អនាធិបតេយ្យនៅទីក្រុង Quezon ប្រទេសហ្វីលីពីន។

៧៖ ០៤នាក់ស្លាប់ និង១៦នាក់របួស ក្នុងករណីផ្ទុះគ្រាប់បែកមុខក្លោងទ្វាសាកលវិទ្យាល័យកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន។