(កុងហ្គោ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការផ្ទុះឡើងនូវជំងឺអេបូឡា (Ebola) នៅក្នុងប្រទេស កុងហ្គោ គឺជាការប្រកាសអាសន្នសង្គ្រោះបន្ទាន់ ផ្នែកសុខភាពពិភពលោក បន្ទាប់ពីវីរុសនេះបានរីករាលដាលនៅក្នុងសប្តាហ៍នេះ ទៅកាន់ទីក្រុងមួយដែលមានប្រជាជនជាង២លាននាក់រស់នៅ នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយនៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។