(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាមេរិកអះអាងដោយផ្ទាល់ថា គ្រាប់មីស៊ីលផ្លោងកូរ៉េខាងជើង ពិតជាអាចបាញ់ដល់គ្រប់ទិសទីទាំងអស់។

២៖ អ្នកវិទ្យាសាស្ត្រនូវែលសេឡង់បកស្រាយអាថ៌កំបាំងនៅពីក្រោយសមត្ថភាព អម្បូរសត្វត្រីរាប់រយប្រភេទ ដែលអាចប្តូរភេទ របស់ពួកវាឲ្យស្របទៅតាមបរិស្ថាន។

៣៖ មនុស្សស្លាប់១១នាក់ និងរបួសយ៉ាងតិច៣០នាក់ ក្នុងករណីបំផ្ទុះរថយន្តនៅទីក្រុង Afrin ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅប្រទេសស៊ីរី។

៤៖ ជនភៀសខ្លួនស៊ីរីជិត១,០០០នាក់ទៀត ត្រឡប់ពីលីបង់ចូលមកក្នុងប្រទេសកំណើតវិញ។

៥៖ មេដឹកនាំកោះតៃវ៉ាន់ ទៅដល់ទឹកដីសហរដ្ឋអាមេរិក ដើម្បីត្រៀមបំពេញទស្សនកិច្ច នៅបណ្តាប្រទេសការីបៀន។

៦៖ ប្រធានាធិបតីប្រេស៊ីលចង់តែងតាំងកូនប្រុសខ្លួន ធ្វើអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក តែត្រូវការសភាអនុម័តសិន។

៧៖ ករណីរថភ្លើងបុករថភ្លើងនៅប៉ាគីស្ថាន៖ មនុស្សស្លាប់កើនដល់២១នាក់ និងរបួសជាង១០០នាក់។