(ពិភពលោក)៖ នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នាវាដឹកយន្តហោះចម្បាំងរុស្ស៊ីត្រៀមផលិត អាចផ្ទុកយន្តហោះជាង៤០គ្រឿង ខណៈរបស់អាមេរិកវិញដាក់បានជិត១០០គ្រឿង។

 

២៖ វៀតណាមត្រៀមចាយ២៦ពាន់លានដុល្លារអាមេរិក ធ្វើផ្លូវរថភ្លើងល្បឿនលឿន​ភ្ជាប់ភាគខាងជើងទៅភាគខាងត្បូង។

 

៣៖ ចំនួនមនុស្សស្លាប់ក្នុងការប្រយុទ្ធគ្នា នៅរដ្ឋធានីលីប៊ី បន្តកើនឡើងដល់ជាង១ពាន់នាក់ និងរបួសជាង៥,៥០០នាក់។

 

៤៖ ក្រោយបែកធ្លាយសារតិះដៀលលោក ដូណាល់ ត្រាំ ពីក្រោយខ្នង ឯកអគ្គរាជទូតអង់គ្លេសប្រចាំអាមេរិកលាលែងពីតំណែង។

 

៥៖ បំផុតលោក ប្រាយុទ្ធ ចាន់អូចា ចេញបញ្ជាចុងក្រោយបញ្ចប់របបយោធាថៃជាផ្លូវការ ដើម្បីត្រៀមឡើងកាន់តំណែងជាមេដឹកនាំរដ្ឋាភិបាលស៊ីវិល។

 

៦៖ យន្តហោះខ្នាតយក្សរបស់ Airbus ធុន A380 កំពុងស្ថិតក្រោមការត្រួតពិនិត្យរកស្នាមប្រេះលើផ្នែកស្លាប។

 

៧៖ លោកស្រីអធិការបតីអាល្លឺម៉ង់ បង្ហាញអការៈកាន់តែទ្រុឌទ្រោមខ្លាំង ខណៈពលរដ្ឋអាល្លឺម៉ង់កំពុងព្រួយបារម្ភ។