(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ តំបន់ទីក្រុងបុរាណ Babylon ដែលស្ថិតនៅប្រទេសអ៊ីរ៉ាក់ ត្រូវអង្គការយូនេស្កូចាត់ចូលបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងចំណោមទីតាំងមួយចំនួនទៀត។

២៖ រដ្ឋកាលីហ្វរញ៉ារបស់អាមេរិករងគ្រោះរញ្ជួយដីកម្រិតធ្ងន់ថ្មីមួយទៀត។

៣៖ កំពូលមហាសេដ្ឋីពិភពលោក Jeff Bezos លែងលះជាផ្លូវការ ដោយភរិយាលោកទទួលបានទ្រព្យ៣៨ពាន់លានដុល្លារ។

៤៖ អង់គ្លេសលក់ដេញថ្លៃរូបចម្លាក់ព្រះចៅផារ៉ាអុងអេហ្ស៊ីប Tutankhamun បាន៦លានដុល្លារ បង្កឲ្យអេហ្ស៊ីបមិនពេញចិត្តជាខ្លាំង។

៥៖ វេណេស៊ុយអេឡាអបអរថ្ងៃបុណ្យឯករាជ្យជាតិ។

៦៖ ព្រឹត្តិការណ៍ម៉ូតូ Harley Days ប្រារព្ធឡើងនៅទីក្រុង Prague នៃសាធារណរដ្ឋឆែក។

៧៖ មនុស្ស០២នាក់ស្លាប់ និង២០នាក់រងរបួស ក្នុងករណីបំផ្ទុះគ្រាប់បែកនៅព្រះវិហារមួយកន្លែង នៅខេត្ត Ghazni ភាគខាងកើត អាហ្វហ្គានីស្ថាន។