(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) នៅថ្ងៃអាទិត្យនេះ​ បានឱ្យដឹង ថាគ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារលើរដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩។

យោងតាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយ៩.៤គីឡូម៉ែត្រទៅក្នុងដី និងមានចំណុច រញ្ជួយស្ថិតនៅក្នុងតំបន់ Humboldt នៃភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។ ប៉ុន្តែភ្លាមៗ មិនទាន់មាន សេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញនៅឡើយទេ៕