(តូក្យូ)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងនៅថ្ងៃអង្គារនេះថាគ្រោះ រញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័របានវាយប្រហារលើទីប្រជុំកោះ Honshu របស់ប្រទេសជប៉ុន។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។

យោងតាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី១៦.១គីឡូម៉ែត្រ ហើយភ្លាម ៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ ប៉ុន្តែ ទីភ្នាក់ងារ ឧតុនិយមជប៉ុនបានប្រកាសពីភាពអាសន្ននៃរលកយក្សស៊ូណាមិ ដែលមានកម្ពស់ពី០.២ រហូតដល់ ១ម៉ែត្រ នៅតាមតំបន់ឆ្នេរនៃទីប្រជុំកោះ Honshu៕