(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង​ព្រឹត្តិ​ការណ៍ ក៏ដូចជាស្ថានការណ៍​នយោបាយ​ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ផ្ទុះភ្នំភ្លើង Sinabung នៅភាគខាងលិចឥណ្ឌូណេស៊ី។

២៖ អ៉ីរ៉ង់បញ្ចេញប្រព័ន្ធមីស៊ីលស៊េរីថ្មី ដែលអាចកម្ទេចអាវុធបំបាំងកាយ។

៣៖ លទ្ធផលនៃជម្លោះរវាងលីប៊ីទាំងពីរ៖ មនុស្សស្លាប់កើនដល់៦៥៣នាក់ និងរបួស៣,៥៤៧នាក់។

៤៖ កងនាវាយោធាអាមេរិក និងបារាំងធ្វើសមយុទ្ធក្នុងដែនសមុទ្រ Andaman ជាប់ប្រទេសមីយ៉ាន់ម៉ា ថៃ និងឥណ្ឌូណេស៊ី។

៥៖ លទ្ធផលបឋមបង្ហាញថាប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokayev ទទួលជ័យជម្នះក្នុងការបោះឆ្នោត។

៦៖ នៅឥណ្ឌា បុរស៦នាក់ ប្រឈមមុខនឹងទោសប្រហារជីវិត ពីបទរំលោភសម្លាប់ក្មេងស្រីអាយុ៨ឆ្នាំម្នាក់។

៧៖ ផ្ទុះករណីបាញ់ប្រហារជាច្រើនកន្លែង បណ្តាលឲ្យមនុស្ស០៥នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។