(ឡុងដ៍)៖ អ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ បានជំរុញឱ្យអឺរ៉ុបបន្តធ្វើពាណិជ្ជកម្មជាធម្មតាជាមួយនឹងខ្លួន បើពុំដូច្នោះ ទេ នឹងប្រឈមមុខនឹងផលវិបាក ខណៈសហរដ្ឋអាមេរិកបានព្រមានដាក់ទណ្ឌកម្មលើបណ្ដាប្រទេស ឬក្រុមហ៊ុនដែលរកស៊ីជាមួយទីក្រុងតេហេរ៉ង់។ នេះជាសម្ដីលោក Mohammad Javad Zarif ដកស្រង់

ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ នៅក្នុងសប្ដាហ៍នេះ លោក Zarif បានគូសបញ្ជាក់ដូច្នេះថា៖ «អឺរ៉ុបមិន គួរឈរលើគោលជំហររិះគន់អ៊ីរ៉ង់ លើបញ្ហាដទៃក្រៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (JCPOA) នោះទេ...ប៉ុន្តែ អឺរ៉ុប និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀង JCPOA គួរតែធ្វើពាណិជ្ជកម្មជាធម្មតាជាមួយទីក្រុង តេហេរ៉ង់...បើពុំដូច្នោះទេ យើងនឹងចាត់វិធានការឆ្លើយតបឱ្យដូចទៅនឹងវិធានការរបស់ពួកគេ»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Zarif ធ្វើឡើងនៅចំពេលមានសេចក្ដីរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ នៅសប្ដាហ៍ ក្រោយនេះ ដើម្បីពិភាក្សាពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិកបានប្រកាសដកខ្លួន កាលពីឆ្នាំ២០១៨៕