(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ប្រកាសបើកទទួលទេសចរឲ្យឡើងទៅស្ថានីយអវកាសអន្តរជាតិ ISS តែជាមួយតម្លៃសំបុត្រខ្ពស់កប់ពពក។

 

២៖ វេណេស៊ុយអេឡាសម្រេចបើកច្រកព្រំដែនមួយចំនួន ជាមួយកូឡុំប៊ីឡើងវិញ ក្រោយពីត្រូវបិទដោយសារមេបក្សប្រឆាំង Guaido។

 

៣៖ ពិព័រណ៍វិទ្យាសាស្រ្តប្រព្រឹត្តទៅនៅទីក្រុង Prague នៃសាធារណរដ្ឋឆែក។

 

៤៖ មហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតជ្រើសរើសសមាជិកចំនួន៥ថ្មី ដើម្បីអង្គុយកៅអីមិនអចិន្រ្តៃយ៍ នៅក្រុមប្រឹក្សាសន្តិសុខ UN។

 

៥៖ គ្រោះអគ្គីភ័យនៅតំបន់សំណងអនាធិបតេយ្យ ក្នុងទីក្រុង Quezon ប្រទេសហ្វីលីពីន បណ្តាលឲ្យមនុស្សជាង១២០គ្រួសារ បាត់បង់ទីជម្រក។

 

៦៖ មន្ត្រីជាន់ខ្ពស់អាមេរិកថា រូបភាពមីស៊ីលអ៊ីរ៉ង់កន្លងមកគឺត្រូវបានកាត់តក្នុង Photoshop ប៉ុណ្ណោះ ដើម្បីបង្អួតពិភពលោក។

 

៧៖ លោក ដូណាល់ ត្រាំ ប្រាប់ថាសម្រេចបានកិច្ចព្រមព្រៀងជុំវិញបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ជាមួយម៉ិចស៊ីកូ ដូច្នេះគម្រោងយកពន្ធលើទំនិញម៉ិចស៊ីកូ ត្រូវបានផ្អាកទៅវិញ។