(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ទីបំផុតកាណាដាបញ្ជូនកប៉ាល់មកដឹកសំរាម៦៩កុងតឺនី ពីហ្វីលីពីនត្រឡប់ទៅទឹកដីខ្លួនវិញ។

 

២៖ មនុស្សយ៉ាងតិច០៦នាក់ស្លាប់ និងប្រមាន១០ទៅ២០នាក់ទៀតរងរបួស ក្នុងករណីផ្ទុះគ្រាប់បែកផ្ទួន នៅទីក្រុង Kirkuk របស់ អ៊ីរ៉ាក់។

 

៣៖ យានរុករកភពអង្គារ Curiosity ទើបបង្កើតគំហើញថ្មីមួយទៀត ដែលអំណោយផលដល់ការរុករកជីវិត។

 

៤៖ រញ្ជួយដីកម្រិត៦.៦រ៉ិចទ័រ នៅអែលសាវ៉ាឌ័រ ដែលបង្កឲ្យមានការចេញសារប្រុងប្រយ័ត្នមួយភ្លែត ពីរលកយក្សស៊ូណាមិ។

 

៥៖ ស្ពានដែលឆ្លងកាត់ព្រំដែនរវាងចិននិងរុស្ស៊ីមួយខ្សែដំបូង ត្រូវបានតភ្ជាប់គ្នា។

 

៦៖ យោធាហ្វីលីពីនបញ្ជាក់ថា ចំណាប់ខ្មាំងជនជាតិហូឡង់ ត្រូវពួកឧទ្ទាមអាប៊ូសាយ៉ាហ្វបាញ់សម្លាប់ទៅហើយ។

 

៧៖ មានរបាយការណ៍ក្តៅថា កូរ៉េខាងជើងប្រហារជីវិតមន្ត្រីកំពូល ដែលរៀបចំជំនួបកំពូលត្រាំ-គីម លើកទីពីរនៅវៀតណាម។