(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង​ព្រឹត្តិ​ការណ៍ ក៏ដូចជាស្ថានការណ៍​នយោបាយ​ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ បុរសម្នាក់នៅអាមេរិកដុតខ្លួនឯង ដែលបង្កជាភាពភ្ញាក់ផ្អើលខ្លាំង នៅទីធ្លាសួនច្បារមុខសេតវិមាន។

 

២៖ រដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller ធ្វើសន្និសីទការសែតជាលើកដំបូង ក្រោយការស៊ើបអង្កេតរឿងអាស្រូវរុស្ស៊ី​លូកដៃការបោះឆ្នោតអាមេរិក បានបិទបញ្ចប់ទៅ។

 

៣៖ មនុស្សយ៉ាងតិច២១នាក់ស្លាប់ ក្នុងគ្រោះថា្នក់ចរាចរណ៍រវាងរថយន្តក្រុង និងរថយន្តដឹកទំនិញ នៅម៉ិចស៊ីកូ។

 

៤៖ មនុស្ស០៧នាក់បាត់បង់ជីវិត ក្នុងករណីលិចទូកទេសចរណ៍ នៅរដ្ឋធានី Budapest ប្រទេសហុងគ្រី។

 

៥៖ សភាអ៊ីស្រាអែល បោះឆ្នោតរំលាយខ្លួនឯង ក្រោយលោក Netanyahu បរាជ័យបង្កើតរដ្ឋាភិបាលចម្រុះ។

 

៦៖ ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិស្តីពីអនាគតអាស៊ី ដែលរៀបចំឡើងនៅទីក្រុងតូក្យូ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លើកឡើង​ថា ពិភពលោកបច្ចុប្បន្នកាន់តែអត់សណ្តាប់ធ្នាប់ ដូច្នេះចាំបាច់ត្រូវបង្កើតប្រព័ន្ធថ្មី ដើម្បីដោះស្រាយបញ្ហា។

 

៧៖ ម៉ាឡេស៊ីចាប់ខ្លួនមនុស្ស០៣នាក់ ដែលសង្ឃ័យមានជាប់ពាក់ព័ន្ធក្រុមភេរវករ ISIS។