(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាក់ជាថ្មីឡើងវិញថាទីក្រុងប៉េកាំង មិនមែនកំពុងធ្វើ អាណានិគមលើបណ្ដារដ្ឋជាដែនកោះនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនោះទេ ខណៈសហរដ្ឋអាមេរិកតែង តែព្រមានជារឿយៗឱ្យបណ្ដាប្រទេសនៅក្នុងតំបន់ប្រុងប្រយ័ត្នពីការកើនឡើងនៃឥទ្ធិពលរបស់ចិន។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។

លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសដែនកោះ Vanuatu លោក Charlot Salwai នាឱកាសដែលលោកបំពេញទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង នៅថ្ងៃ អង្គារសប្ដាហ៍នេះ។ ថ្លែងនៅក្នុងជំនួបនោះ លោក ស៊ី បានលើកឡើងដូច្នេះថា៖« ចិនមិនមានផលប្រយោជន៍ ឯកជនណាមួយនៅក្នុងបណ្ដាប្រទេសដែនកោះនៃមហាសមុទ្រប៉ាស៊ីហ្វិកឡើយ ហើយក៏មិនមែនកំពុងធ្វើ អាណានិគមលើបណ្ដាប្រទេសទំាងនោះដែរ...ពីព្រោះយើងយល់ថាបណ្ដាប្រទេសទាំងអស់ មិនថាតូច ធំ មាន ក្រ ខ្លាំង ឬទន់ខ្សោយនោះទេ សុទ្ធតែមានសិទ្ធិស្មើគា្នក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិ»

គួរបញ្ជាក់ថា មន្ត្រីអាមេរិកជាច្រើននាក់ធ្លាប់បានព្រមានថាចិនមានបំណងបង្កើតមូលដ្ឋានទ័ពលើប្រទេស ដែន កោះ Vanuatu។ ប៉ុន្តែ ចិន និង Vanuatu បានច្រានចោលព័ត៌មាននេះ៕