(ប្រេស៊ីល)៖ ក្រុមមន្ត្រីប្រេស៊ីលបានឱ្យដឹងថាអ្នកទោស៤២នាក់ បានស្លាប់នៅក្នុងពន្ធនាគារជាច្រើនកន្លែងដាច់ ដោយឡែកពីគ្នា នៅឯភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរប្រេស៊ីល សាកសពអ្នកទោសទាំង៤២នាក់ខាងលើ ត្រូវបានគេរកឃើញនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នៅអំឡុងការធ្វើ អធិការកិច្ចជាប្រចាំនៅក្នុងពន្ធនាគារ៤កន្លែងផ្សេងៗពីគ្នា នៅទីក្រុង Manaus នៃរដ្ឋ Amazonas។ អ្នកទោសទាំងនេះទំនងជាស្លាប់ដោយសារខ្វះខ្យល់អុកស៊ីសែន។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យ អ្នកទោស១៥នាក់ក៏បានបាត់បង់ជីវិតផងដែរ ដោយសារការផ្ទុះអំពើហិង្សារវាង ក្រុមអ្នកទោសជាបងធំនៅឯពន្ធនាគារក្នុងរដ្ឋ Amazonas៕