(បាកដាដ)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Mohamed Ali Alhakim នៅថ្ងៃអាទិត្យនេះ បានអះអាងថា ទីក្រុងបាកដាដ នឹងឈរនៅខាងទីក្រុងតេហេរ៉ង់ ហើយនឹងបដិសេធរាល់វិធានការឯកតោភាគីរបស់​សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។

លោក Ali Alhakim ធ្វើការកត់សម្គាល់ខាងលើនៅអំឡុងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងបាកដាដ។ លោក Ali Alhakim បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «អ៊ីរ៉ាក់នឹងឈរនៅខាងអ៊ីរ៉ង់ ក៏ដូចជានឹងដើរ​តួនាទីជាអ្នកសម្របសម្រួលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក...ហើយយើងជឿជាក់ថាការដាក់ទណ្ឌកម្ម ឬការបិទខ្ទប់សេដ្ឋកិច្ចមិនមែនជាដំណោះស្រាយនោះទេ»

គួរបញ្ជាក់ថា បើតាមលោក Javad Zarif អ៊ីរ៉ង់នឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារខ្លួន ពីការឈ្លាន ពានរបស់បរទេស ស្របពេលអាមេរិកគ្រោងនឹងបញ្ជូនកងទ័ពប​ន្ថែម១,៥០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីកំញើញអ៊ីរ៉ង់៕