(បាងកក)៖ ឧត្តមសេនីយ៍មហាសាល ប្រេមទីន ស៊ូឡានុន (Prem Tinsulanonda) និងជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រថៃ បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ៩៩ឆ្នាំ នៅឯមន្ទីរពេទ្យ Phra Crown ក្នុងទីក្រុង បាងកក នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។ ឧត្តមសេនីយ៍ប្រេមទីន ស៊ូឡានុន កើតនៅថ្ងៃទី២៦​ ខែសីហា ឆ្នាំ១៩២០។

បើតាមគ្រួសារសាច់ញាតិរបស់លោក លោក ប្រេមទីន ស៊ូឡានុន បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង នៅនៅឯមន្ទីពេទ្យ Phra Crown ក្នុងទីក្រុងបាងកក។ ប៉ុន្តែពិធីបុណ្យសពមិនទាន់ត្រូវបានគេបញ្ជាក់លម្អិតនៅឡើយទេ៕