(ហ្សាការតា)៖ ភ្នំភ្លើងឈ្មោះថា Agung ដែលស្ថិតនៅលើកោះបាលីប្រទេសឥណ្ឌូណេស៊ី បានផ្ទុះជាថ្មីម្តងទៀតនាថ្ងៃសុក្រនេះ និង បាន បញ្ចេញ ផេះនិងកម្អែរភ្លើងដ៏ក្តៅគគុក ដែលហូរចុះពីមាត់ភ្នំប្រវែង០៣គីឡូម៉ែត្រ។ នេះបើតាមការដកស្រង់ ការ ផ្សាយចេញ ពី ទីភ្នាក់ងារព័ត៌ មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើ ក៏បានបណ្តាលឲ្យមានកម្ទេចភ្លើងនិងដុំថ្ម ខ្ទាតទៅលើតំបន់ដែលស្ថិតនៅចម្ងាយពី០២ទៅ០៣គីឡូម៉ែត្រពី មាត់ភ្នំផងដែរ។ ខណៈអាជ្ញាធរឥណ្ឌូណេស៊ី បានកំណត់កម្រិតប្រុងប្រយ័ត្នសម្រាប់ភ្នំភ្លើង Agung នៅកម្រិតលេខបី ប្រជាជន និង ភ្ញៀវទេសចរទាំងអស់ ត្រូវបានហាមឃាត់មិនឲ្យស្ថិតនៅក្នុងតំបន់ក្រហម គឺរង្វង់ចម្ងាយ០៤គីឡូម៉ែត្រពីវាឡើយ។

គួរជម្រាបថា ភ្នំភ្លើង Agung ដែលស្ថិតនៅភាគខាងកើតនៃកោះទេសចរណ៍បាលី បានបន្តបញ្ចេញសកម្មជាប់រហូតមក តាំងពីឆ្នាំ ២០១៧ ហើយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន វាក៏បានផ្ទុះដូច្នេះដែរ៕