(ញូដេលី)៖ លោក Narendra Modi បានអរគុណយ៉ាងខ្លាំងដល់ប្រជាជនឥណ្ឌា ដែលបោះឆ្នោតគំាទ្រ រូបលោកឱ្យបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា៥ឆ្នាំបន្តទៀត ក្រោយលទ្ធលផលបោះឆ្នោតបង្ហាញថា គណបក្សរបស់លោកទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកល។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងទៅកាន់អ្នកគាំទ្រគណបក្ស Bharatiya Janata Party (BJP) របស់លោក លោក Modi បានលើក ឡើងដូច្នេះថា៖ «យើងទាំងអស់គ្នាសុទ្ធតែចង់បានប្រទេសឥណ្ឌាថ្មីមួយ ហើយខ្ញុំពិតជាអរគុណដល់ អ្នក ទាំងអស់គ្នាដែលបានបោះឆ្នោតគាំទ្រខ្ញុំ និងគណបក្សរបស់ខ្ញុំ»

គួរបញ្ជាក់ថា បើតាមលទ្ធផលឆ្នោតចុងក្រោយចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ គណប្ស BJP របស់ លោក Modi ទទួលបានអសនៈនៅក្នុងសភា៣០០អសនៈ ក្នុងចំណោមអសនៈសរុប៥៤៣ ដែលនេះគឺ ជាជ័យជម្នះដ៏ធំបំផុតបើធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៤។ ចំណែកឯ មេដឹកនាំគណបក្ស ប្រឆាំងលោក Rahul Gandhi ក៏បានទទួលស្គាល់បរាជ័យផងដែរ៕