(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ចិនបញ្ចេញគំរូរថភ្លើងល្បឿនលឿនជំនាន់ថ្មី ដែលអាចរត់បានក្នុងល្បឿនអតិបរមា៦០០គីឡូម៉ែត្រក្នុងមួយម៉ោង។

២៖ ការបោះឆ្នោតសភាអឺរ៉ុបនៅហូឡង់ និងអង់គ្លេស ចាប់ផ្តើមប្រព្រឹត្តទៅ។

៣៖ អ្នកវិភាគចាប់អារម្មណ៍ដំណើរទស្សនកិច្ចលោក ស៊ីន ជិនពីង ទៅកាន់រោងចក្រកែច្នៃរ៉ែធំបំផុតលើលោកក្នុងប្រទេសចិន ចំពោះមុខសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក។

៤៖ ស្ថានការណ៍នៅហ្សាការតាវិលរកភាពស្ងប់ស្ងាត់ ខណៈអាជ្ញាកំពុងស្តារគ្រប់យ៉ាងឡើងវិញ។

៥៖ រដ្ឋមន្រ្តីការបរទេសជប៉ុនស្នើសារព័ត៌មានបរទេស និងក្នុងស្រុកជាភាសាបរទេស ឲ្យសរសេរឈ្មោះជនជាតិជប៉ុន ទៅតាមបែបបទជប៉ុន។

៦៖ អាមេរិកបញ្ជានាវាយោធាពីរគ្រឿង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាការដុតបញ្ឆេះកំហឹងចិនជាថ្មី។

៧៖ ប៉ាគីស្ថានធ្វើតេស្តបាញ់មីស៊ីលផ្លោង Shaheen-II ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។