(ឌូសានបេ)៖ ភាពចលចលយ៉ាងខ្លាំងបានកើតមានឡើង នៅក្នុងពន្ធនាគារមួយកន្លែង ស្ថិតនៅភាគខាងកើត រដ្ឋធានី ឌូសានបេ (Dushanbe) របស់ប្រទេសតាជីគីស្ថាន (Tajikistan) បានបណ្តាលឲ្យឆ្មាំគុក ០៣នាក់ និងទណ្ឌិត ២៩នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍ពីក្រសួងយុត្តិធម៌តាជីគីស្ថាន ពន្ធនាគារខាងលើនេះ គឺជាទីកន្លែងអនុវត្តន៍ទោស ដែលទទួលបានការការពារតឹងតែងបំផុតពីសមត្ថកិច្ច។ ជុំវិញភាពចលនាចលដែលបង្កឡើងដោយជម្លោះខាងលើ និងផ្តាច់ជីវិតមនុស្ស ៣២នាក់ គឺមិនទាន់មានការបញ្ជាក់ថា បានបណ្តាលមកពីមូលហេតុអ្វីឲ្យប្រាកដនោះឡើយ ខណៈមន្ត្រីក្រសួងកំពុងចុះស៊ើបអង្កេត៕