(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ព្យុះកួចកំណាច Tornado ដ៏គួរឲ្យព្រឺព្រួចជាង៣០ខ្សែ វាយប្រហារភាគកណ្តាលអាមេរិក។

២៖ អាមេរិកប្រាប់អាកាសចរណ៍នានា ឲ្យប្រយ័ត្នពេលហោះរំលងឈូងសមុទ្រពែក និងអូម៉ង់ ដើម្បីបង្ការការភ័ន្តច្រឡំ។

៣៖ ការស៊ើបអង្កេតទើបរកឃើញថាអតីតវេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យរដ្ឋ Ohio សហរដ្ឋអាមេរិក ធ្លាប់បៀតបៀនផ្លូវភេទលើនិស្សិត១៧៧នាក់ កាលលោកនៅមានជីវិត។

៤៖ អតីតមន្ត្រី CIA ម្នាក់ត្រូវជាប់គុក២០ឆ្នាំ ព្រោះលួចផ្តល់ការណ៍សម្ងាត់យោធាឲ្យចិន។

៥៖ ការបោះឆ្នោតសកលប្រព្រឹត្តទៅនៅប្រទេសអូស្រ្តាលី។

៦៖ ប្រជាជនលីប៊ីប្រមូលផ្តុំគ្នាក្នុងទីក្រុងទ្រីប៉ូលី ដើម្បីសម្តែងការប្រឆាំងចំពោះការបង្ហូរឈាម រវាងកងទ័ពលីប៊ីទាំងពីរភាគី។

៧៖ កូរ៉េខាងជើងផ្ញើលិខិតទៅប្រធាន UN ស្នើសុំឲ្យអន្តរាគមន៍ដោះលែងកប៉ាល់ ដែលត្រូវប្រទេសអាមេរិកឃាត់ទុក។