(បរទេស)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ​ ព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍​ជាច្រើនបានកើតមានឡើងនៅទូទាំងពិភពលោក មានទាំងស្ថានការណ៍ក្តៅគគុកនៅមជ្ឈិមបូព៌ា ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច និងព្រឹត្តិការណ៍ទូទៅជាច្រើនទៀត។

ដូច្នេះចង់​ដឹងថា តើព្រឹត្តិការណ៍ទាំងនោះមានអ្វីខ្លះ សូមទស្សនាជម្រើសរូបភាពសំខាន់ៗដូចខាងក្រោម៖

១៖ រូបថតមីស៊ីលប៉ុន្មានសន្លឹកនៅឈូងសមុទ្រពែក្ស គឺជាដើមហេតុនៃភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ថ្មីៗនេះ

២៖ ប្រទេសចិនប្រកាសរក្សាគោលជំហរជានិច្ចក្នុងជម្លោះពាណិជ្ជកម្ម​នោះគឺ បើអាមេរិកចង់ចរចាចិននឹងចរចា តែបើអាមេរិកចង់បង្កសង្គ្រាម នោះចិននឹងប្រយុទ្ធឲ្យដល់ទីបំផុត

៣៖ បើសិនកំពូលភ្នំភ្លើង Yellowstone ផ្ទុះឡើង វានឹងបំផ្លាញដែនដីមួយភាគធំរបស់អាមេរិក, នេះជាការព្រមានពីអ្នកវិទ្យាសាស្ត្រ

៤៖ កូរ៉េខាងជើងអំពាវនាវឲ្យប្រជាជន តស៊ូនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ដែលមិនធ្លាប់កើតមាន៣៧ឆ្នាំមកនេះ

៥៖ សង្គ្រាមសំរាមកាន់តែក្តៅគគុក ជម្រុញហ្វីលីពីនកោះហៅមន្ត្រីទូតពីកាណាដាត្រឡប់មកវិញ ព្រោះតែសំរាម៦៩កុងតឺនឺនៅតែមិនទាន់ដឹកត្រឡប់ទៅកាណាដា

៦៖ Facebook ត្រៀមបង្ក្រាបការ Live វីដេអូដែលបង្ហាញអំពើហិង្សាអាក្រក់ៗ ហើយទាំងអ្នក Live និងអ្នកចែកចាយនឹងទទួលពិន័យដូចគ្នា

៧៖ ក្រសួងការពារជាតិអាមេរិកផ្តល់ប្រាក់ «៧៨៧លានដុល្លារ» ឲ្យក្រុមហ៊ុនពីរធ្វើការកសាងព្រំដែនដែលលោក ត្រាំ ចង់បាន